Pages

Subscribe:

Monday, May 23, 2016

រ៉េត ស៊ូហ្សា​ណា រងព្រនង់ពីអ្នកលេងហ្វេសប៊ុក ចំៗ ក្រោយពីច្រៀង « My heart will go on» (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្ដមួយចំនួនធំ ប្រហែលជាតាមដានកម្មវិធី «The Voice Cambodia» រដូវកាលទី២ របស់ស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស ដែលតែងតែផ្សាយផ្ទាល់ជារៀងរាល់ ថ្ងៃអាទិត្យជាក់ជាមិនខាន។ អ្វីដែលចាប់អារម្មណ៍ និងលេចធ្លោខ្លាំងជាងគេ កាលពីថ្ងៃអាទិត្យ ទី២២ មុននេះក្នុងវគ្គ Live Show គឺបេក្ខនារី រ៉េត ស៊ូហ្សា​ណា ដែលនាងបានលើកចម្រៀងបរទេសដ៏ល្បី មានចំណងជើងថា « My heart will go on» មកធ្វើការប្រលង ជាមួយនឹងបេក្ខជន និងបេក្ខនារីផ្សេងទៀត ខណៈដែលនាងទទួលទាំងការកោតសរសើរ និងរិះគន់ព្រមគ្នា ពីទស្សនិកជន។

ការសរសើរមិនដាច់ពីមាត់ របស់គណៈកម្មការទាំង ៤រូប និងសម្លេងទះដៃកងរំពងពីទស្សនិកនៅក្នុងស្ទីឌីយ៉ូផ្ទាល់ បានធ្វើឲ្យបេក្ខនារីរូបនេះ ត្រេកអរមិនស្ទើរនោះទេ ស្របពេលដែលនាងក៏ទទួលការសរសើរពី មន្រ្តី​ថ្នាក់​ធំ​ម្នាក់ ដែលជាលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី។ នេះបើតាមការចុះផ្សាយកាលពីច័ន្ទម្សិលមិញនេះ បានឲ្យដឹងពីលោក លោក ផៃ ស៊ីផាន ថា យុវតីខ្មែររូបនេះ គឺជាធនធាន ដែលលោកគោរពនូវការ​យល់ឃើញរបស់នាង ហើយចាត់ទុកថា នេះជាការបង្កើនភាពរីករាយ ដល់សង្គម ដែលមានសន្តិភាព មិនដូចក្រុមមួយចំនួន ដែលធ្វើសកម្មភាព ដែលសង្គមមិនត្រូវការ។

លោក ផៃ ស៊ីផាន បានលើកឡើង នៅលើ Facebook របស់លោកថា «ធនធានមនុស្សដែល តារា កញ្ញា បានលើកឡើងនៅ ​The Voice Cambodia ធ្វើឲ្យខ្ញុំគោរព នូវការយល់ឃើញរបស់នាង។ កូនខ្មែរបាននាំមកជូនសង្គមជាតិ គ្រប់វិស័យ នូវមោទនភាពជាតិ ក្នុងសម័យកាលនេះ។ សន្តិភាព និងការរីកចំរើន ជាកត្តា និងមូលដ្ឋាននៃអ្វីៗទាំងអស់។ វិស័យឯកជន បានចូលរួមនឹងបានបង្កើត នូវភាពរីករាយ។ សម្តេចតេជោ បានរំឭក និងអំពាវនាវ សូមចូលរួមកាពារសន្តិភាពនេះ។ យើងអត់ត្រូវការពួកចលនាអាវខ្មៅ នោះទេ»។
ទោះជាយ៉ាងណា រូបនាងផ្ទាល់ ក៏ទទួលរងព្រនង់ពាក្យសម្ដីពី អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ទាក់ទិនទៅនឹងបទចម្រៀងដែលនាងលើកមកបកស្រាយ រួមនឹងភាសាដែលនាងច្រៀង ស្ដាប់ដូចជាមិនសូវបាន។ នៅក្នុងនោះ មានអ្នកលេងបណ្ដាញសង្គមម្នាក់បានលើកឡើងថា៖ នេះជាកម្មវិធី The Voice of Cambodia មិនមែនជាកម្មវិធី The Voice of American នោះទេ បើត្រឹមតែអាចច្រៀងចម្រៀងបរទេសបាន មិនគ្រប់គ្រាន់ទេ ត្រូវអាចច្រៀងបទខ្មែរអោយបានច្រើនទំរង់ ច្រើនសំលេង ព្រោះនេះកម្ពុជា មិនមែនអាមេរិកទេ។ អ្នកខ្លះទៀតបានបង្ហាញពីចំណាប់អារម្មណ៍ថា៖ ច្រៀងតែអង់គ្លេស!!! Coach ជ្រើសរើសអោយវាសមបន្តិចមក ព្រោះពេលក្លាយជាអ្នកចំរៀងមែនទែន មិនមែនច្រៀងតែភាសាបរទេសទេ គឺខេមរៈភាសាច្រើនបំផុត។ ខ្ញុំគាំទ្រសំឡេងក្នុងការច្រៀងជា ភាសារបរទេសរបស់គាត់ តែទន្ទឹមគ្នានោះដែរ គាត់ត្រូវតែច្រើជាភាសាខ្មែរ ដើម្បីអោយដឹងពីគុណភាពរបស់វា(សំឡេងជាភាសាខ្មែរ) ។
សារមតិយោបល់ពីអ្នកលេងហ្វេសប៊ុកផ្សេងទៀត

ចុះសម្រាប់ប្រិយមិត្ដដទៃទៀត? យល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម ដែលបេក្ខនារី រ៉េត ស៊ូហ្សាណា បង្ហើរសំនៀងបទភាសាអង់គ្លេស ចំនងជើងថា « My heart will go on» ក្នុងវគ្គ Live Show ​កាលពីថ្ងៃអាទិត្យមុនទាំងអស់គ្នា៖




គួរបញ្ជាក់ថា បេក្ខនារី រ៉េត ស៊ូហ្សា​ណា ដែលជាសិស្សថ្នាក់ទី១១ នៅសាលាសិង្ហបុរី ជាច្រើនវគ្គនេះ ត្រូវបានទទួលការគាំទ្រជាខ្លាំងពីអ្នកទស្សនា ទាំងនៅស្ទូឌីយ៉ូផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ និងមិនថាតាមបណ្តាញ សង្គមហ្វេសប៊ុកនោះទេ តាំងពីវគ្គដំបូង។ ក្រោយពីទទួលការគាំទ្រមក នាងក៏ធ្លាប់បង្ហោះឃ្លីបមួយ ដែលបកស្រាយចម្រៀងជាភាសាខ្មែរ ដែលរឹតតែធ្វើឲ្យអ្នកគាំទ្រលើរូបនាង បាក់ចិត្ត សរសើរមិនដាច់ពីមាត់ថា ពិតជាពិរោះមិនចាញ់បទ ជាភាសាបរទេសឡើយ។ បទចម្រៀងនោះដែរ មានចំណងជើងថា «អ្នកស្មោះនឹកអ្នកក្បត់» ច្រៀងដោយ កញ្ញា ឳក សុគន្ធកញ្ញា ហើយត្រូវបាន Cover ដោយ រ៉េត ស៊ូហ្សាណា ៕
រូបភាព៖ បេក្ខនារី រ៉េត ស៊ូហ្សា​ណា











0 comments:

Post a Comment