រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានី គឺលោកសួស សំអាត កាលពីថ្ងៃទី២៤ សីហា ត្រូវបានគេដឹងថា បានចេញដីកាកោះហៅដើមបណ្តឹង និងចុងចម្លើយ លើសំណុំរឿងរួមភេទអនីតិជនក្រោមអាយុ១៥ឆ្នាំ។ ប្រភពព័ត៌មានបានឲ្យដឹងថា ចៅក្រមសាលាដំបូងរាជធានី បានចេញដីកាកោះហៅអ្នកស្រីឈន ដានី អាយុ៤២ឆ្នាំ ជាដើមបណ្តឹងឲ្យចូលខ្លួនដើម្បីសាកសួរនៅថ្ងៃទី១២ កញ្ញា រីឯចុងចម្លើយដែលមានឈ្មោះជីប ធី ភេទប្រុស អាយុ៤៣ឆ្នាំ ជាសិស្សមេធាវី រៀននៅសាលាបណ្ឌិតច្បាប់មេធាវី ត្រូវចៅក្រមចេញដីកាកោះហៅឲ្យចូលខ្លួននៅថ្ងៃទី១៥ កញ្ញា ដែលខុសគ្នាតែ២ថ្ងែទេ។
លោកចៅក្រមចេញដីកាកោះហៅគូភាគីទាំង២នេះ យោងទៅលើការចោទប្រកាន់ជាផ្លូវការពីសំណាក់ស្ថាប័នអយ្យការតាមបណ្តឹងរបស់អ្នកស្រីឈន ដានីទៅលើឈ្មោះជីប ធី ចោទប្រកាន់ថា បានរំលោភសេពសន្ទវៈលើកូនស្រីគាត់ និងគំរាមសម្លាប់។ ក្រៅពីនេះទៀតឈ្មោះជីប ធី បានប្រើល្បិចធ្វើអន្ទាក់ជាមួយសមត្ថកិច្ចចាប់ប្តីអ្នកស្រី និងមិត្តភក្តិដាក់គុកដោយចោទថា ជំរិតទារប្រាក់។ ពាក្យបណ្តឹងរបស់អ្នកស្រីឈន ដានី បានត្រូវលោកមាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារងចេញដីការកោះហៅលោកជីប ធី ជាលើកទី២ ប៉ុន្តែជីប ធី មិនបានចូលខ្លួនតាមដីកាកោះនោះទេ ថែមទាំងបានទៅពឹងមេធាវីម្នាក់ឲ្យចូលឆ្លើយជំនួសតែតំណាងអយ្យការមិនទទួលយក ដោយខុសនិតិវិធីច្បាប់បទល្មើសព្រហ្មទណ្ឌមិនអនុញ្ញាតឱ្យអវត្តមានជនដែលត្រូវចោទប្រកាន់នោះឡើយ។
Phnom Penh: Municipal Court Judge Sous cleaning on August 24 were known to have issued a summons for the plaintiffs and defendants on the case sex, minors under 15 years old. The source of information reported that Judge Municipal Court issued a subpoena Ms. footrest Dany, 42, Civil to appear for questioning on 12 September, but the Defendant with the name Chip Tim, male, 43, a student lawyer learned Academy rules, lawyers, judges issued a summons to appear on September 15, which differ only 2 days.
Judge issued subpoena both parties 2, according to the charges against an official by the institution, prosecutors from the complaint of Ms. footrest Dany name Chip Tim allegedly raped index Shiva on his daughter and threatened to kill. Besides, another fertilizer used tricks to trap arrested her husband and friends in prison for alleged extortion. Complaints her footrest Danny was Meas Monday sacred deputy prosecutor subpoena, Mr. Chip Tim 2nd But Chip Tim did not enter its summons, but also have to rely a lawyer to draw answers instead represented the prosecution does not accept illegal procedure law criminal offense does not allow absentee those allegations.
Source: Kohsontepheap
______________________________________________________________________________




0 comments:
Post a Comment